Friday, January 15, 2016

មនុស្សប្រមាណជាង ៧៣ភាគរយ មិនបានដឹងពីរោគសញ្ញាជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលឡើយ

Post oleh : Unknown | Rilis : 9:52 PM | Series :

សុខភាព៖ នៅក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីមនុស្សម្នាក់ បានទទួលបទពិសោធន៏ពីរោគសញ្ញា នៃជំងឺដាច់សរសៃឈាមនោះគឺ ជាញឹកញាប់ត្រូវគេសំដៅទៅលើខួរក្បាល។នោះជាកំឡុងពេលដែលវេជ្ជបណ្ឌិតជាច្រើនបាននិយាយថា គឺជាពេលសំខាន់បំផុត ដែលអ្នកជំងឺគួរតែប្រញ៉ាប់ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលអោយទាន់ពេលវេលា ក្នុងការទប់ស្កាត់ឈាមមិនអោយហូរចូលទៅក្នុងខួរក្បាល ឬ ហូរបញ្ច្រាស។
ក៏ប៉ុន្តែ ការស្ទាបស្ទង់របស់ជាតិថ្មីមួយ ដោយលោក រ៉ូណល់ រ៉ីហ្គែន ធ្វើការនៅ UCLA Medical Center បានបង្ហាញថា អ្នកជំងឺវ័យក្មេងដែលមានអាយុក្រោម៤៥ឆ្នាំ ប្រហែលជាស្ថិតនៅក្រោមការ​ ប៉ាន់ស្មានពីអាការៈរោគសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និង មានការប្រឈមខ្ពស់ពីរោគមួយនេះ។លោកវេជ្ជបណ្ឌិត ដេវីដ លីប៉េស្កីន ជាសាស្រ្តាចារ្យជាន់ខ្ពស់ផ្នែកសរសៃប្រសាទ និង ជានាយករបស់់ ក្រុមអ្នកជំងឺដែលមិនសំរាកនៅមន្ទីរពេទ្យ បានមានប្រសាសន៏ថា ការព្យាបាលអោយទាន់ពេលវេលាគឹចាំបាច់ខ្លាំងណាស់ ជាងជំងឺផ្សេងៗទៀត។ វាមានកំរិតក្នុងការព្យាបាលពីព្រោះខួរក្បាលមានញ្ញាណ ដឹងពីការខ្វះខាតលំហូរឈាមឬស្រក់ឈាម ហើយអ្នកជំងឺដែលទុកយូរមិនព្រមទៅព្យាបាលអោយទាន់ពេលវេលា គឺកាន់តែប្រឈមនឹងផលអវិជ្ជមានកាន់តែខ្លាំង។
អ្នកស្រាវជ្រាវជាច្រើនបានសួរទៅកាន់មនុស្សរាប់ពាន់នាក់ទូទាំងប្រទេស នូវអ្វីដែលពួកគេបានធ្វើ នៅកំឡុងពេលជួបរោគសញ្ញានេះ៣ម៉ោងដំបូង បន្ទាប់ពីមានសភាពចុះខ្សោយ ស្ពឹក ពិបាកនិយាយនិងមើលអ្វីឃើញ… ទាំងនេះគឺគ្រាន់តែជារោគសញ្ញាធម្មតាប៉ុណ្ណោះ។នៅក្នុងចំនោមមនុស្សក្រោមអាយុ៤៥ឆ្នាំមួយចំនួនប្រហែល១ភាគ៣ និយាយថា ពួកគេបានទៅរកពេទ្យ ក៏ប៉ុន្មានមាន៧៣ភាគរយទៀត ឆ្លើយតបថា ចាំមើលអាការៈសិន ក្រែងលោវាល្អប្រសើរឡើង៕Stress ​ខ្លាំង​បង្កើន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល
ប្រភព ៖mylekha

google+

linkedin